논산의 홈페이지를 한/눈/에!논산패밀리홈페이지

논산시의 모든 패밀리 홈페이지를 안내합니다.
닫기
주메뉴 바로가기 본문 바로가기

논산시 Cambodia

서브비쥬얼 이미지

ការគណនាកាលបរិច្ឆេទនៃការផ្តល់កំណើត

  • ករណីខែចុងនៃការមានផ្ទៃពោះខែ1~3: (M+9)ខែ (D+7)ថ្ងៃ
  • ករណីខែចុងនៃការមានផ្ទៃពោះខែ4~12 : (M-3)ខែ (D+7)ថ្ងៃ
  • បន្ទាប់ពី25ថ្ងៃក្រោយនៃ ថ្ងៃចុងក្រោយរបស់ខែចុងក្រោយនៃការមានផ្ទៃពោះ : ឧ, ខែ4 ថ្ងៃ28 ចាប់ផ្តើមនៅខែចុងក្រោយ (4-3)ខែ (28+7)ថ្ងៃ ថ្ងៃដែលកំណត់ 1ខែ 35ថ្ងៃ. ប៉ុន្តែខែមានដល់ 31ថ្ងៃថ្ងៃដែលកំណត់គឺខែ2ថ្ងៃ 4.

ការចុះឈ្មោះស្ត្រីមានផ្ទៃពោះ

ការថែទាំសុខភាពរបស់ស្រ្តីមានផ្ទៃពោះ

  • រយៈពេល : កំឡុងពេលចុះឈ្មោះ
  • រយៈពេល : កំឡុងពេលចុះឈ្មោះ
  • អត្តន័យ :
    • ការវាស់សម្ពាធឈាម, ការថ្លឹងទម្ងន់, ការពិនិត្យមើលផ្ទៃពោះ
    • តារាងពេលវេលាគិតជាសប្តាហ៌របស់អ្នកមានផ្ទៃពោះ
    • ការអប់រំ និងផ្តល់ប្រឹក្សាដល់ការបំបៅកូនដោយទឹកដោះម្តាយ
    • ប្រឹក្សាលើការចម្អិនអាការក្នុងកំឡុងពេលមានផ្ទៃពោះ និងការថែទាំសុខភាពបន្ទាប់ពីការសម្រាល
    • ឯកសារអប់រំផ្សេងៗទាក់ទងនឹងស្រ្តីមានផ្ទៃពោះ និងកូនទើបនឹងកើត

ការផ្តល់អាសីុតផូលីក

  • រយៈពេល : កំឡុងពេលចុះឈ្មោះ
  • ទីតាំង : មន្ទីពិនិត្យសុខភាព ថែទាំសុខភាពស្រ្តីមានផ្ទៃពោះ
  • រយៈពេល និងចំនួន : ចាប់ពីពេលចុះឈ្មោះនៅមន្ទីពិនិត្យសុខភាព (4~5សប្តាហ៍) បន្ទាប់ពីពពោះបាន 3ខែ (12សប្តាហ៌)
  • តម្លៃ : ឥតគិតថ្លៃ

ដោយសារកង្វះសារធាតុ អាសីុតផូលីករបស់ស្រ្តីដែលមានផ្ទៃពោះដំបូង យើងនឹងផ្តល់ការការពារ និងយកចិត្តទុកដាក់ការបញ្ហា ដែលអាចកើតឡើងដូចជា ការស្លាប់ក្នុងផ្ទៃនិងកូនមិនប្រក្រតី ។ល។

ការផ្តល់សារធាតុដែក

ស្ត្រីមានផ្ទៃពោះត្រូវការសារធាតុដែកច្រើនជាងមនុស្សធម្មតា 6 ដងនេះ ការផ្តល់សារធាតុដែលដល់ម្តាយគឺដើម្បីជួយឲ្យ កូន និងម្តាយមានសុខភាពល្អ។

  • រយៈពេល : កំឡុងពេលចុះឈ្មោះ
  • រយៈពេល : កំឡុងពេលចុះឈ្មោះ
  • រយៈពេល និងចំនួន: ក្រោយពីមានផ្ទៃពោះ 16សប្តាហ៍ រហូវដល់ថ្ងៃសម្រាល
  • តម្លៃ : ឥតគិតថ្លៃ

ការពិនិត្យសុខភាពនេះ គឺដើម្បីលើកកម្ពស់សុខភាពរបស់ទារកដែលទើបនឹងកើត និងម្តាយដែលទើបនឹងសម្រាលកូន រួច។ ដើម្បីដឹងពីការញៀននឹងការមានផ្ទៃពោះ រាល់ពេលដែលមកពិនិត្យ ត្រូវធ្វើការវាស់សម្ពាធឈាម ថ្លឹងទម្ងន់ និងពិនិត្យចរន្តឈាម ។ល។

កម្មវិធីសម្រាប់អ្នកដែលក្លាយជាម្តាយជាលើកដំបូង

ជាកម្មវិធី ដើម្បីផ្តល់នូវពត៌មានផ្សេងៗទាក់ទងនឹង សុខភាពម្តាយ និង កូនដែលទើបនឹងកើតថ្មី។

អត្តន័យនៃការអប់រំ

  • លំហាត់ដកដង្ហើម និងយូការបស់មាតា
  • ការអប់រំទ្រឹស្តីរួមលើការមានផ្ទៃពោះនិងការសម្រាលកូន
  • ប្រភេទ និងវិធីនៃការសម្រាលកូន
  • ការការពារជំងឺមហារីកសុដន់ និងម៉ាស្សាសុដន់
  • រៀបចំ និងអនុវត្ដពីការបំបៅកូនដោយទឹកដោះម្តាយ
  • ការគ្រប់គ្រងអាហារូបត្ថម្ភក្នុងអំឡុងពេលមានផ្ទៃពោះ និងរបបអាហារសម្រាប់ទារក
  • ការថែទាំសុខភាពក្រោយសម្រាល និងការថែទាំសុខភាពទារក
  • ការប្រើប្រាស់ថ្នាំកំឡុងពេលមានផ្ទៃពោះ

យ៉ូការហាត់ជាលក្ខណៈរួម

ការបរិច្ឆេទនៃការអប់រំ

  • 5ថ្នាក់ : 2017. 02. 28 ~11.28 (5ថ្នាក់ / 30ដង) 04. 26 (9សប្តាហ៌)
  • រៀងរាល់ពេលព្រឹកថ្ងៃអង្គារ10:00 ~12:00
    • ថ្នាក់ 1(6សប្តាហ៌) : 2017. 02. 28 ~ 04. 04
    • ថ្នាក់ 2(6សប្តាហ៌) : 2017. 04. 18 ~ 05. 23
    • ថ្នាក់ 3(6សប្តាហ៌) : 2017. 06. 13 ~ 07. 18
    • ថ្នាក់ 4(6សប្តាហ៌) : 2017. 09. 05 ~ 10. 17
    • ថ្នាក់ 5(6សប្តាហ៌) : 2017. 10. 24 ~ 11. 28

សំនួរ និងការចុះឈ្មោះ : លេខទូរស័ព្ទ(☎746-8065, 8062)

កម្មវិធីសិក្សាអាចមានការប្រែប្រួលតាមកាលៈទេសៈ

វត្ថុដែលត្រូវត្រៀម : ឧបករណ៍ដែលត្រូវការ, សម្លៀកបំពាក់ដែលមានភាពងាយស្រួល

សេវាជំនួយផ្នែកថវិការលើការព្យាបាល ដល់ម្តាយ រឺស្រ្តីដែលមានផ្ទៃពោះវ័យក្មេង

  • គោលដៅ : តាមរយៈលិខិតបញ្ជាក់ផ្ទៃពោះដែលបញ្ជាក់ថាស្រ្តីមានផ្ទៃពោះមានអាយុក្រោម 18 ឆ្នាំ
  • លក្ខខណ្ឌនៃការចុះឈ្មោះ : ស្ត្រីដែលមានផ្ទៃពោះនឹងទទួលបានថ្លៃព្យាបាលគ្រប់បែបយ៉ាងតាំងពីពេលមានផ្ទៃ ពោះរហូតដល់ពេលសម្រាល ពីមន្ទីពេទ្យ
  • ចំនួនទឹកប្រាក់ : 1នាក់ 120មឺុនវ៉ន(1ថ្ងៃ 10មឺុនវ៉ន)
  • រយៈពេល : ចាប់ពីពេលបង្កើត ប័ណ្ណរហូវដល់ក្រោយពេលសម្រាល 60 ថ្ងៃ
  • ការចុះឈ្មោះ : បន្ទាប់ពីទទួលលិខិត“ពាក្យស្នើសុំចំណាយសម្រាប់ការមានផ្ទៃពោះសម្រាប់ការមានផ្ទៃពោះសម្រាប់ម្តាយមានផ្ទៃពោះនិងការបញ្ជាក់ពីការមានផ្ទៃពោះ” ពីមណ្ឌលសុខភាពរួច ចុះឈ្មោះប័ណ្ណអេឡិចត្រូនិច ក្នុងគេហទំព័រ (www.socialservice.or.kr) និងទៅបង្កើតកាតធនាគារដែលមានឈ្មោះថា ឆងសូន្យនសានមូ កុកមីនកាត នៅធនាគាកុកមីន

ចាប់ពីថ្ងៃទី១ ខៃកក្កដា ឆ្នាំ 2015 កុកការប៉ាវអ៊ូឈ ថុងហ៊ាបកាត, គូ កូអ៊ុនម៉ាំកាត និង កាតរួមរបស់ ម់ាំុផ្យនហានកាត, អាអីុហេងប៊ុកកាត ត្រូវបានរួមបញ្ជូលគ្នាជាមួយនឹង កុកមីនហេងប៊ុកកាត (អ្នកដែលមាន មាំុផ្យនហានកាត មិនត្រូវការផ្លាស់ប្តូរទេ)

ការបូបសុដន់

  • គោលបំណង : យើងចង់លើកកម្ពស់ការយល់ដឹង និងអត្រាជោគជ័យពីការបំបៅកូនដោយទឹកដោះ មា្តាយ។ តាមរយៈការលើកកម្ពស់សុខភាពមាតា តាមរយៈការផ្តល់ថ្នមសុដន់ដល់ស្រ្តីមានផ្ទៃពោះដែលមានការពិបាក ក្នុងការបំបៅកូនដោយទឹកដោះមា្តាយ។
  • គោដៅ : ម្តាយដែលទើបនឹងសម្រាលកូនរួច នៅទីក្រុងណុនសា
  • រយៈពេល : 1ខែ
  • ទីតាំង : មណ្ឌលខុសភាពក្រុងណុនសាន ក្រុមទីក្រុងដែលមានសុខភាពល្អ និងក្រុមដែលព្យាករការបង្កកំណើត
  • វិធីចុះឈ្មោះ : បន្ទាប់ពីសម្រាលកូនរួច ម្តាយ និងគ្រួសាមកមណ្ឌលសុខភាពដើម្បីចុះឈ្មោះ
  • ឯកសារត្រូវការ : ថតចំឡង អត្តសញ្ញាណប័ណ្ណ1, លិខិតកំណើត 1 ច្បាប់
9, Simin-ro 210beon-gil, Nonsan-si, Chungcheongnam-do, 32987, Republic of Korea TEL. +82-41-746-5114

COPYRIGHTⓒ2018NONSAN CITY. ALL RIGHTS RESERVED