Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងជីវិតនៅទីក្រុងណុនសាន

អាហារកូរ៉េ

ប៊ុលកូគី

ប៊ុលកូគី
គ្រឿងផ្សំ

សាច់គោ ផ្សិត ខ្ទឹម 2 គល់ ខ្ទឹមស 2 គ្រាប់ ខ្ទឹមសចិញ្ចាំ្រ 2 ស្លាបព្រា ស្ករស 2 ស្លាព្រា ស្លឹកខ្ទឹម 4 ស្លាបព្រាតូច អំបិល 4 ស្លាបព្រា ប្រេងល្ង 2 ស្លាបព្រា ទឹកផ្លែសារី 5 ស្លាបព្រា ខ្ទឹមបារាំងមួយចំហៀង

រូបមន្ត
  • ហាន់សាច់គោ រឺសាច់ច្រឡកអោយស្តើងៗ
  • បកសំបកខ្ទឹមបារាំង រួចហាន់ស្តើងៗ នឹងបកវាទៅតាមស្រទាប់
  • ហាន់ស្លឹកខ្ទឹមអោយខ្លីៗ និងហាន់ផ្សិតទៅជាដុំតូចៗ
  • សំរាប់គ្រឿងផ្សំរសជាតិ ដាក់ទឹកស៊ីអ៊ីវ ខ្ទឹមម៉ត់ ស្លឹកខ្ទឹមម៉ត់ ស្ករ អំបិល ល្ង ប្រេងល្ង ម្រេច លាយអោយសព្វ រួចដាក់ទឹកផ្លែសារីចូល
  • ដាក់សាច់គោដែលប្រឡាក់គ្រឿងរួច ខ្ទឹមបារាំង ខ្ទឹមស ស្លឹកខ្ទឹម និងផ្សិត នៅលើខ្ទះក្តៅមួយ រហូតដល់ឆ្អិនល្អ ដោយទុកអោយនៅមានទឹកខ្លះ ជាការស្រេច។

ចាប់

ចាប់
គ្រឿងផ្សំ

តាំងហ៊ុន ផ្សិត 2 ផ្សិតខ្មៅ 4 ខ្ទឹមបារាំង ត្រសក់1/3 ការ៉ុត ម្ទេសប្លោក ស៊ុត ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករស ល្ងបុក គ្រឿងផ្សំរសជាតិ ៖ ទឹកស៊ីអ៊ីវ 2 ស្លាបព្រា ខ្ទឹមសម៉ត់ 2 ស្លាបព្រាតូច ស្ករស 1ស្លាបព្រា ស្លឹកខ្ទឹម 4 ស្លាបព្រា ល្ងបុក 2 ស្លាបព្រាតូច ប្រេងល្ង 2 ស្លាបព្រាតូច និងម្រេចម៉ត់

រូបមន្ត
  • ហាន់ការ៉ុតជាសរសៃ និងលាយគ្រឿងដោយដាក់អំបិល រួចឆាត្រលប់
  • ហាន់ខ្ទឹមបារាំងជាសរសៃ។ ហាន់ម្ទេសប្លោក និងលាងជាមួយទឹកអំបិល រួចឆាត្រលប់
  • ហាន់សាច់គោជាបន្ទះស្តើងៗ ត្រាំផ្សិត និងផ្សិតខ្មៅក្នុងទឹក រួចឆាជាមួយនឹងគ្រឿងផ្សំដោយឡែកពីគ្នា
  • ចៀនពងមាន់ រួចហាន់ជាសរសៃស្តើងៗ។ ស្រុះតាំងហ៊ុននឹងទឹកក្តៅ ត្រាំក្នុងទឹកត្រជាក់ ហាន់អោយខ្លីល្មម រួចលាយជាមួយនឹងទឹកស៊ីអ៊ីវ និងស្ករស
  • ដាក់គ្រឿងផ្សំដែលឆារួច លាយជាមួយនឹងតាំងហ៊ុន ហើយលាយជាមួយគ្នា ដោយដាក់បន្ថែមនូវទឹកស៊ីអ៊ីវ ល្ងបុក និងប្រេងល្ង
  • ដាក់អាហារនៅលើចាន រួចរោយសរសៃពងមាន់នៅពីលើជាការស្រេច។

ស៊ុបដុនចាង

ស៊ុបដុនចាង
គ្រឿងផ្សំ

ម្សៅសណ្តែកសៀង 4 ស្លាបព្រា ទឹកត្រីគ្រាម 4 ពែង ឆៃថាវ 1/4 ផ្សិត 4 ដុំ ខ្ទឹមបារាំង 1/2 ម្ទេស 4-5 ផ្លែ ស្លឹកខ្ទឹម 1 ដើម ម្សៅម្ទេស 1/2-1 ស្លាបព្រា

រូបមន្ត
  • ហាន់ផ្សិតដែលត្រាំទឹករួច ឆៃថាវ ខ្ទឹមបារាំងទៅជាដុំតូចៗទំហំ 1cm ហាន់ស្លឹកខ្ទឹម និងម្ទេសអោយទៅជាដុំតូចៗ
  • ដាក់ម្សៅសណ្តែកសៀងចូល ទៅក្នុងទឹកត្រីគ្រាម និងដាក់ឆៃថាវចូល
  • បន្ទាប់ពីដាំវាអោយពុះមួយស្របក់ ដាក់បន្លែដែលនៅសល់ចូល ដាក់ម្សៅម្ទេសចូល និងដាំអោយពុះជាការស្រេច។

ស៊ុបគីមឈី

ស៊ុបគីមឈី
គ្រឿងផ្សំ

គីមឈី 1/2 គុម្ព សាច់ជ្រូក ខ្ទឹមបារាំង 1/2 ស្លឹកខ្ទឹម 1 ដើម តៅហ៊ូ 1/4 ដុំ ផ្សិត 1 កញ្ចប់ និងប្រេងឆាសមល្មម

រូបមន្ត
  • ហាន់គីមឈី សាច់ជ្រូក តៅហ៊ូ ទំហំប្រវែង 4~5cm និងហាន់ខ្ទឹមបារាំងជាសរសៃ។ ហាន់ស្លឹកខ្ទឹមជាសរសៃ និងកាត់ឬសផ្សិតចេញ
  • ដាក់ខ្លាញ់ចូលក្នុងឆ្នាំងក្តៅ រួចដាក់គីមឈី និងសាច់ជ្រូកឆាចូលគ្នា
  • ដាក់ទឹកសមល្មមចូល រួចទុកអោយពុះបន្តិច បន្ទាប់មកដាក់ខ្ទឹមបារាំងចូល ទុក អោយពុះ
  • នៅពេលដែលគីមឈីឆ្អិនល្អ ដាក់ស្លឹកខ្ទឹម ផ្សិត តៅហ៊ូចូល រួចទុកអោយពុះល្អ ជាការស្រេច។
QUICK