Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងជីវិតនៅទីក្រុងណុនសាន

សំលៀកបំពាក់ប្រចាំរដូវ

ខែមករា

សលណាល

សលណាល គឺជាពិធីបុណ្យធំជាងគេ នៅក្នុងប្រទេសកូរ៉េ។ "សល" បានន័យថា ការចាប់ផ្តើមនៃឆ្នាំថ្មី និង "សលណាល" បានន័យថាថ្ងៃទីមួយនៃឆ្នាំថ្មី។ សំលៀកបំពាក់ ប្រពៃណីសំរាប់ពិធីបុណ្យចូលឆ្នាំថ្មី មានច្រើនប្រភេទ ដូចជាសំលៀកបំពាក់សំរាប់ពេលសែនដូនតា ពេលគោរពដូចតា សំលៀកបំពាក់ថ្មី ពេលជូនពរឆ្នាំថ្មីជាដើម។ អាហារសំរាប់ចូលឆ្នាំ គឺស៊ុបដែលមានដាក់បន្ទះនំធ្វើពីអង្ករ។

ថ្ងៃពេញបរមីទីមួយនៃឆ្នាំថ្មី

ខែមករា គឺជាខែទីមួយនៃឆ្នាំថ្មី ហើយគឺជាខែដែលតំណាងអោយភាពចុះសំរុងគ្នារវាងមនុស្សជាតិ និងព្រះ មនុស្ស និងមនុស្ស មនុស្ស និងធម្មជាតិ។ មនុស្សទាំងឡាយ តែងតែធ្វើគំរោងសំរាប់ឆ្នាំថ្មីដោយមានការប៉ងប្រាថ្នា។

ខែមិនា

ថ្ងៃទីបី នៃខែទី៣ក្នុងប្រតិទិន

ថ្ងៃទីបីនៃខែទីបី គឺជាសញ្ញានៃការមកដល់នូវរដូវផ្ការីក។ មនុស្សជាច្រើនយល់ថា អំលុងពេលនេះ គឺជាពេលវេលាដែលសត្វត្រចៀកកាំត្រលប់មកវិញ និងនៅពេលដែលសត្វពស់ភ្ញាក់ពីការសំរាករដូវរងារ។ មនុស្សទាំងពួងនឹងរៀបចំពិធីសែនព្រេន ដើម្បីទទួលបានទិន្នផលខ្ពស់ និងទទួលបានផលទៅតាមសេចក្តីប្រាថ្នា។

ខែមេសា

ហានស៊ីក

នៅទិវាហានស៊ីក មនុស្សទាំងអស់នឹងទទួលទានអាហារដែលត្រជាក់ ជាជាងអាហារដែលក្តៅ ទៅតាមប្រពៃណីទំនៀមទំលាប់។ ក្នុងពេលនោះ មនុស្សទាំងឡាយនឹងរៀបចំបាយស និងរៀបចំអាហារដើម្បីសែនព្រេនដូនតា។

ថ្ងៃកំណើតរបស់ព្រះពុទ្ធ

គឺជាពិធីបែបសាសនា ដែលរំលឹកអំពីថ្ងៃកំណើតរបស់ព្រះពុទ្ធ ហើយមានពិធីបំភ្លឺ ចង្កៀង។ ប៉ុន្មានថ្ងៃមុននឹងពិធី គេនឹងរៀបចំធ្វើចង្កៀងនៅតាមផ្ទះ និងវត្តអារាម ហើយ គេនឹងដុតបំភឺ្លបង្កៀងទាំងអស់នោះ នាល្ងាចថ្ងៃកំណើតព្រះពុទ្ធ។

ខែឧសភា

ដាន់អូ

ខែឧសភា គឺពេលដែលរដូវក្តៅចាប់ផ្តើម និងដាន់អូ គឺជាពិធីដែលគេតែងប្រារព្វធ្វើ ឡើង។ ដាន់អូ ត្រូវបានចាត់ទុកថា ជាពិធីដ៏ធំមួយ និងមានព្រឹត្តិការណ៍ជាច្រើន ព្រោះគឺជាថ្ងៃដំបូងនៃពេលដែលពោរពេញទៅដោយថាមពល។ ព្រឹត្តិការណ៍ទាំងឡាយមានការជិះទោងលេង និងការប្រកួតបោកចំបាប់កំសាន្តសប្បាយ។

សាមបូក

គឺជាពេលដែលក្តៅជាងគេក្នុងរដូវក្តៅ។ ក្នុងរជ្ជកាលចូសុន ដើម្បីជៀសផុតពីអាកាសធាតុក្តៅ កុមារ និងស្ត្រីតែងតែទទួលទានផ្លែឈើក្នុងរដូវក្តៅ ហើយមនុស្សពេញវ័យ នឹងធ្វើដំណើរទៅកាន់ភ្នំ និងជ្រលងដោយនាំយកទៅជាមួយនូវអាហារ និងភេសជ្ជៈតាមខ្លួន។

ខែកក្កដា

ខែកក្កដា ខែទី 7 នៃនៅក្នុងប្រតិទិន

វាគឺជាថ្ងៃទី 7 នៃខែទី 7 ក្នុងប្រតិទិន។ គឺជាថ្ងៃដែលគេចាត់ទុកថា គ្យនអ៊ូ និងជីកញ៉ ជួបគ្នា ហើយមានរឿងនិទានអំពីស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរទៀតផង។

ខែសីហា

ឈូសុក ទិវាថ្លែងអំណរគុណរបស់កូរ៉េ

ឈូសុក គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗទាំង 4 នៅក្នុងប្រទេសកូរ៉េ ដែលហៅថា ហាន់កាវី។ ហាន់កាវី មានន័យថាពាក់កណ្តាលខែសីហា។ ក្នុងពេលឈូសុក មនុស្សម្នានឹងទៅរៀបចំផ្នូររបស់ដូនតា ព្រមទាំងមានការលេងភ្លេងគោ ភ្លេង អណ្តើក កាងកាងស៊ូវុលលេ (រាំវង់កូរ៉េ) និងប្រដាល់បែបប្រពៃណីសំរាប់ការកំសាន្តជាដើម។

ខែវិច្ឆិកា

តុងជី

តុងជី គឺជាថ្ងៃមួយ ក្នុងចំណោមថ្ងៃដែលបែងចែកឆ្នាំទៅជា 24 ចំណែក និងជាថ្ងៃដែលមានពេលថ្ងៃខ្លីជាងគេក្នុងមួយឆ្នាំ។ បន្ទាប់ពីតុងជី រយៈពេលនៃពេលថ្ងៃនឹងចាប់ផ្តើមវែងទៅៗ ហើយត្រូវបានចាត់ទុកថា គឺជាថ្ងៃចាប់ផ្តើមនៃឆ្នាំថ្មី។ ហេតុដូចនេះ នៅក្នុងប្រពៃណីទំនៀមទំលាប់ តុងជី គឺជាថ្ងៃដែលសប្បាយរីករាយទីពីរបន្ទាប់ពីថ្ងៃសលណាល។

* ប្រភព : សារមន្ទីរវប្បធម៌ជាតិកូរ៉េ

QUICK