Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

គំរោងការពារគ្រួសារដែលកំព្រាឳពុក រឺម្តាយ

លក្ខខណ្ឌជ្រើសរើសគ្រួសារដែលកំព្រាឳពុក រឺម្តាយ ដែលមានប្រាក់ចំណូលតិច

លក្ខខណ្ឌធម្មតា
  • គ្រួសារដែលជាលក្ខណៈគ្រួសារ (ម្តាយ រឺឳពុក) ដែលមានកូនអាយុតិចជា 18 ឆ្នាំ។
  • គ្រួសារដែលបែកបាក់គ្នាជាមួយស្វាមី (រឺភរិយា) ដោយមរណភាព រឺលែងលះ រឺត្រូវគេបោះបង់ចោល។
  • គ្រួសារដែលមានស្វាមី រឺភរិយាបាត់បង់សមត្ថភាពធ្វើការងាររយៈពេលយូរអង្វែង ដោយសារតែពិការភាពផ្នែកខួរក្បាល រឺកាយសម្បទា។
  • អ្នកដែលមិនទាន់រៀបអាពាហ៍ពិពាហ៍ (លើកលែងអ្នកដែលមានទំនាក់ទំនងអាពាហ៍ពិពាហ៍)
  • អ្នកដែលមិនដឹងអំពីជោគវាសនារបស់ស្វាមី រឺភរិយារបស់ខ្លួន
  • អ្នកដែលចាកចេញពីផ្ទះ ដោយសារមានបញ្ហាជាមួយស្វាមី (រឺភរិយា) រឺឳពុកម្តាយក្មេក
  • អ្នកដែលមិនមានបង្អែក ដោយសារតែស្វាមី រឺភរិយារស់នៅបរទេស
  • ក្នុងចំណោមជនបរទេសនៅក្នុងប្រទេសកូរ៉េ ដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិកូរ៉េ និងមានភារកិច្ចចិញ្ចឹមកូនដែលមានសញ្ជាតិកូរ៉េ
របៀបនៃការគិតប្រាក់ចំណូលដែលរាប់បាន
  • ដូចគ្នានឹងគោលការណ៍ជាតិអំពីសុវត្ថិភាពរស់នៅអប្បបរមា
  • ទ្រព្យសម្បត្តិមូលដ្ឋាន
    • ីក្រុងធំៗ: 54 លានវ៉ុន ទីក្រុងតូចៗ និងមធ្យម: 34 លានវ៉ុន ទីប្រជុំជននេសាទ និងកសិកម្ម: 29 លានវ៉ុន
  • អត្រាផ្លាស់ប្តូរប្រាក់ចំណូល
    • ្រព្យសម្បត្តិទូទៅ 4.17%, ទ្រព្យសម្បត្តិហិរញ្ញវត្ថុ 6.26%
    • យានយន្តផ្ទាល់ខ្លួន 100% (លើកលែងយានយន្តក្រោម 2000cc ដែលសំរាប់ជនពិការប្រើប្រាស់)
    • ប្រសិនបើយានយន្តគឺជាមធ្យោបាយប្រើប្រាស់សំរាប់ជីវភាពរស់នៅ ផ្ទាល់ នោះ 50% នៃតំលៃយានយន្តត្រូវបានរាប់បញ្ចូល (កំណត់ត្រឹម យានយន្ត 1 គ្រឿង)
លក្ខណៈវិនិច្ឆ័យជម្រើសសម្រាប់ឱ្យចំនួនសមាជិកក្នុងគ្រួសារ (130% ឬ តិចជាងតម្លៃអប្បបរមានៃការរស់នៅដែលបានផ្អែកទៅលើចំនួនសរុបនៃប្រាក់ចំណូលបានទទួលស្គាល់)
លក្ខណៈវិនិច្ឆ័យជម្រើសសម្រាប់ឱ្យចំនួនសមាជិកក្នុងគ្រួសារ (130% ឬ តិចជាងតម្លៃអប្បបរមានៃការរស់នៅដែលបានផ្អែកទៅលើចំនួនសរុបនៃប្រាក់ចំណូលបានទទួលស្គាល់)
ចំនួនសមាជិក 2 នាក់ 3 នាក់ 4 នាក់ 5 នាក់ 6 នាក់
ឪពុក ឬម្តាយ ឬ ជីដូនជីតា ជាម្ចាស់គ្រួសារ (130% ចំណាយ នៃការរស់នៅ ជាអប្បបរមា) 1,366,362 វ៉ុន 1,767,594 វ៉ុន 2,168,827 វ៉ុន 2,570,061 វ៉ុន 2,971,293 វ៉ុន

របៀបវីរៈនៃការស្នើសុំ

អំលុងពេលនៃការស្នើសុំ

ពេញមួយឆ្នាំ

របៀបវីរៈនៃការស្នើសុំ

អ្នកអាចធ្វើការស្នើសុំបាននៅមជ្ឈមណ្ឌលផ្តល់សេវាកម្មសហគមន៍នៅតាមអាប់ ម្យន តុង ដែលជាតំបន់ដែលអ្នកបានចុះបញ្ជីស្នាក់នៅ។ បន្ទាប់ពីដេប៉ាតឺម៉ង់គាំទ្រប្រជាជន និងដេប៉ាតឺម៉ង់ស្ទង់មតិ ធ្វើការចុះពិនិត្យផ្ទាល់ នោះក្រសួងកិច្ចការនារី និងកុមារ នឹងធ្វើការជ្រើសរើស។

ការឧបត្ថម្ភ
  • ប្រាក់ឧបត្ថម្ភមើលថែកូនចំនួន 50,000 វ៉ុន សំរាប់កុមារដែលមានអាយុក្រោម 12 ឆ្នាំ
  • ការបង់ថ្លៃចូលរៀនសំរាប់សិស្សបឋមសិក្សា/អនុវិទ្យាល័យ/វិទ្យាល័យ សំភារ:សិក្សា ការអភិវឌ្ឍន៍សមត្ថភាព ទស្សនកិច្ចសិក្សា ការចំណាយក្នុងការទិញឯកសារសិក្សា ជាដើម
  • ការចំណាយក្នុងរដូវរងារប្រចាំឆ្នាំ (200,000 វ៉ុន)
  • ការឧបត្ថម្ភបណ្តុះបណ្តាលផ្នែកបច្ចេកទេស សំរាប់គ្រួសារដែលមានតែម្តាយ រឺឪពុក : ការចំណាយលើការបណ្តុះបណ្តាល និងសំភារ:ទាំងស្រុង ប្រាក់ឧបត្ថម្ភរយ:ពេល 3 ខែ ចំនួន 400,000 វ៉ុន/ខែ
QUICK