Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

ការអប់រំកំរិតមហាវិទ្យាល័យ

នៅក្នុងប្រទេសកូរ៉េ កំរិតមហាវិទ្យាល័យគឺសិក្សារយៈពេល 4 ឆ្នាំ និងរយៈពេល 2 ឆ្នាំ សំរាប់កំរិតបរិញ្ញាប័ត្ររង។ ជាទូទៅ មហាវិទ្យាល័យគឺផ្តោតសំខាន់ទៅលើជំនាញ និងការអប់រំពិសេស កំរិតបរិញ្ញាប័ត្ររង គឺផ្តោតទៅលើអាជីព និងជំនាញបច្ចេកទេស។ មហាវិទ្យាល័យអាចចែកចេញជាមហាវិទ្យាល័យធម្មតា មហាវិទ្យាល័យមានគោលបំណងពិសេស មហាវិទ្យាល័យមានជំនាញពិសេស ទៅតាមគោលបំណងនៃការបង្កើតមហាវិទ្យាល័យនោះ។

មានប្រភេទសាកលវិទ្យាល័យអប់រំ សាកលវិទ្យាល័យរៀនតាមអ៊ីធើណែតដោយឥតគិតថ្លៃ សាលកវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកទេស ហើយមានសាកលវិទ្យាល័យពិសេស ដូចជាផ្នែកកងទ័ព ប៉ូលីស និងគណនេយ្យជាដើម។ បន្ទាប់ពីប្រលងចប់ កំរិតវិទ្យាល័យ សិស្សត្រូវដាក់ពាក្យសុំចូលរៀននៅតាមសាកលវិទ្យាល័យដើម្បីចូលរៀន។ សិស្សត្រូវបំពេញនឹងលក្ខខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យ ដែលមានភាពខុសគ្នា។ ក្នុងករណីដែលសិស្សមានឳពុកម្តាយជាជនបរទេស សិស្សអាចដាក់ ពាក្យសុំចូលរៀនពិសេសបាន។

ប្រភេទនៃមហាវិទ្យាល័យ

មានមហាវិទ្យាល័យធម្មតា មហាវិទ្យាល័យឧស្សាហកម្ម មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យតាមអ៊ីនធើណែតដោយឥតគិតថ្លៃ មហាវិទ្យាល័យព័ត៌មានវិទ្យាដែលមាន រយៈពេល 4 ឆ្នាំ មហាវិទ្យាល័យសំរាប់បរិញ្ញាប័ត្ររងរយៈពេល 2 ឆ្នាំ។

ប្រភេទនៃមហាវិទ្យាល័យ
សកលវិទ្យាល័យធម្មតា មានមុខវិជ្ជាជាច្រើន ហើយជ្រើសរើសសិស្សដែលប្រលងជាប់ជាច្រើន
សកលវិទ្យាល័យផ្នែកឧស្សាហកម្ម បណ្តុះបណ្តាលធនធានមនុស្សសំរាប់ផ្នែកឧស្សាហកម្ម
សកលវិទ្យាល័យ ផ្នែកអប់រំ បណ្តុះបណ្តាលគ្រូបង្រៀនសំរាប់សាលាបឋមសិក្សា
ផ្នែកជំនាញ មានបណ្តុះបណ្តាលអ្នកជំនាញអាជីព
សកលវិទ្យាល័យបង្រៀនតាមប្រព័ន្ធផ្សព្វផ្សាយ រឺតាមអ៊ីនធើណែតដោយឥតគិតថ្លៃ មានផ្តល់ការអប់រំតាមរយៈទូរទស្សន៍ វិទ្យុ កុំព្យូទ័រ
មហាវិទ្យាល័យផ្នែកជំនាញ មានបណ្តុះបណ្តាលវិស្វករសំរាប់ជំនាញផ្សេងៗ។
សេចក្តីណែនាំទាក់ទងនឹងជីវិតនៅសាលារៀនជាពហុភាសា

សំរាប់ការអប់រំរបស់កូនៗរបស់អ្នក អ្នកអាចអានព័ត៌មានទាក់ទងនឹងការអប់រំតាម រយៈសៀវភៅណែនាំសំរាប់ឳពុកម្តាយដែលជាជនអន្តោប្រវេសន៍ និងកូនៗ ដែលចេញដោយក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស និងការិយាល័យអប់រំឈុងឈុនប៊ុក-តូ។ សៀវភៅណែនាំនេះ មានផ្តល់នូវព័ត៌មាន និងការណែនាំទាក់ទងនឹងការរៀបចំសំរាប់ការចូលសាលារៀន មុខវិជ្ជា ជីវិតនៅសាលា ប្រព័ន្ធប្រលងចូលរៀន ការចូលរៀនសាលាដែលមានកំរិតល្អសំរាប់សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ដោយសៀវភៅណែនាំនេះ ត្រូវបានបោះពុម្ពជាច្រើនភាសា ដូចជាអង់គ្លេស ចិន ជប៉ុន និងវៀតណាម។

  • ជីវិតនៅសាលាបឋមសិក្សា (ជា 4 ភាសា៖ អង់គ្លេស ចិន ជប៉ុន និងវៀតណាម។)
  • ជីវិតនៅអនុវិទ្យាល័យ (ជា 4 ភាសា៖ អង់គ្លេស ចិន ជប៉ុន និងវៀតណាម។)
  • ជីវិតនៅវិទ្យាល័យ (ជា 4 ភាសា៖ អង់គ្លេស ចិន ជប៉ុន និងវៀតណាម។)

* ប្រសិនបើអ្នកត្រូវការសៀវភៅណែនាំនេះ សូមធ្វើការទំនាក់ទំនងនៅការិយាល័យអប់រំឈុងឈុនប៊ុក-តូ តាមរយៈលេខ (043-290-2000) និងអាចទាញយកឯកសារពីគេហទំព័រ (www.cbe.go.kr)..


* Source : Danuri (The multicultural family support portal site)
QUICK