Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

វិទ្យាល័យ

វិទ្យាល័យមានរយៈពេល 3 ឆ្នាំ និងមានច្រើនប្រភេទ វិទ្យាល័យខាងអប់រំ វិទ្យាល័យខាងជំនាញ វិទ្យាល័យខាងវិទ្យាសាស្ត្រ វិទ្យាល័យពិសេសជាដើម។ សំរាប់វិទ្យាល័យខាងវិទ្យាសាស្ត្រ រឺវិទ្យាល័យពិសេស អ្នកអាចចូលរៀនបានតាមរយៈការប្រលងចូលរៀន តែអ្នកអាចចូលរៀននៅវិទ្យាល័យដទៃទៅតាមការចាត់ចែងក្នុងតំបន់ដែលអ្នករស់នៅ។ ការអប់រំកំរិតវិទ្យាល័យ គឺមិនមែនជាតំរូវការមូលដ្ឋានទេ ហេតុដូចនេះ គ្រួសារនីមួយៗ ត្រូវបង់ថ្លៃចូលរៀន ដែលថ្លៃចូលរៀននេះ គឺខុសគ្នាទៅតាមសាលា នីមួយៗ ដោយយោងទៅតាមតំបន់ និងលក្ខណៈរបស់វិទ្យាល័យនោះ។ ជាទូទៅ សំរាប់វិទ្យាល័យខាងអប់រំ ថ្លៃសាលា គឺប្រហែល 400,000 វ៉ុន សំរាប់ 3 ខែ លើកលែងតែវិទ្យាល័យខាងវិទ្យាសាស្ត្រ និងវិទ្យាល័យពិសេសដែលមានថ្លៃសាលាថ្លៃបន្តិច។ ប្រសិនបើស្ថានភាពគ្រួសាររបស់អ្នកមិនសូវល្អ អ្នកអាចស្នើសុំការបញ្ចុះថ្លៃសាលា បាន។

ប្រភេទនៃវិទ្យាល័យ

ប្រភេទនៃវិទ្យាល័យ
វិទ្យាល័យ អប់រំ សិស្សឆ្នាំទី ១ រៀនភាសាកូរ៉េ ពលរដ្ឋល្អ វិទ្យាសាស្ត្រសង្គម គណិតវិទ្យា វិទ្យសាស្ត្រ មុខវិជ្ជាសំរាប់អនុវត្ត កីឡា តន្ត្រី សិល្បៈ ភាសាអង់គ្លេស និងសិស្សឆ្នាំទី ២ និងទី៣ អាចជ្រើសរើសមុខវិជ្ជាទៅតាមសមត្ថភាព និងចំណូលចិត្តរបស់ពួកគេពេលគេបញ្ចប់ការសិក្សា។
វិទ្យាល័យ ជំនាញ វិទ្យាល័យប្រភេទនេះ ផ្តល់ការអប់រំពិសេសនិងការអប់រំថ្នាក់វិទ្យាល័យ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ។ សិស្សឆ្នាំទី ១ រៀនភាសាកូរ៉េ ពលរដ្ឋល្អ វិទ្យាសាស្ត្រសង្គម គណិតវិទ្យា វិទ្យាសាស្ត្រ មុខវិជ្ជាសំរាប់អនុវត្ត កីឡា តន្ត្រី សិល្បៈ ភាសាអង់គ្លេស និងសិស្សឆ្នាំទី ២ និងទី៣ នឹងរៀន មុខវិជ្ជាពិសេស ដោយមុខវិជ្ជាទាំងនោះរួមមានកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម វិទ្យាសាស្ត្រនេសាទ ការដឹកបញ្ជូនតាមផ្លូវទឹក កិច្ចការផ្ទះ ថ្នាក់សំរាប់អនុវត្តជាដើម។ ថ្មីៗនេះ មានមុខវិជ្ជាថ្មីជាច្រើនទើបតែកើនឡើងច្រើន ដូចជាព័ត៌មានវិទ្យា មនុស្សយន្ត ការរចនាក្នុងកុំព្យូទ័រ វីដេអូ ជំនាញចុងភៅ ការតុបតែងសក់ និងទេសចរណ៍ជាដើម។
វិទ្យាល័យផ្នែកវិទ្យាសាស្ត្រ វិទ្យាល័យផ្នែកវិទ្យាសាស្ត្រ ធ្វើការស្វែងរក និងបង្រៀនសិស្សដែលមាន ទេពកោសល្យខាងវិទ្យាសាស្ត្រ នៅពេលដែលសិស្សនៅវ័យក្មេង ដើម្បី បណ្តុះនូវសមត្ថភាពរបស់ពួកគេអោយដល់កំរិតមួយអតិបរមា។
វិទ្យាល័យ ពិសេស វិទ្យាល័យប្រភេទនេះ គឺជាវិទ្យាល័យដែលបង្រៀនជាភាសាបរទេស វិទ្យាល័យសិល្បៈ និងវិទ្យាល័យផ្នែកកីឡា ដែលមានបង្រៀនមុខវិជ្ជាភាសាបរទេស តន្ត្រី សិល្បៈ របាំ ជាដើម សំរាប់សិស្សដែលមានទេពកោសល្យ។

* Source : Danuri (The multicultural family support portal site)
QUICK