Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

កម្មវិធីសិក្សានៃមុខវិជ្ជានីមួយៗ

កម្មវិធីអប់រំនៅអនុវិទ្យាល័យ មានរយៈពេល 3 ឆ្នាំ ហើយកម្មវិធីសិក្សាមានភាសាកូរ៉េ វិទ្យាសាស្ត្រសង្គម គណិតវិទ្យា បច្ចេកវិជ្ជា គេហវិទ្យា តន្ត្រី សិល្បៈ កីឡា និងភាសាបរទេស (អង់គ្លេស)។ គេនឹងរៀបចំអោយសាលារៀនដែលនៅជិតផ្ទះបំផុត ការចូលរៀនគឺជាការចាំបាច់ដូចបឋមសិក្សាដែរ ដោយមិនចាំបាច់មានការបង់ថ្លៃទេ ដូចនេះ ឳពុកម្តាយណាដែលមិនបញ្ជូនកូនរបស់ខ្លួនទៅអនុវិទ្យាល័យ អាចនឹងប្រឈមមុខនឹងការពិន័យ។

កម្មវិធីសិក្សានៃមុខវិជ្ជានីមួយៗ

ប្រព័ន្ធសិក្សាមុខវិជ្ជាទៅតាមកំរិត គឺមានមុខវិជ្ជាសំរាប់កំរិតអនុវិទ្យាល័យ និងយោងទៅតាមតំរូវការ សមត្ថភាព អត្តចរិត និងចំណង់ចំណូលចិត្តរបស់សិស្សម្នាក់ៗ ដើម្បី បង្កើនសក្តានុពលរបស់សិស្សម្នាក់ៗ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការអប់រំ។ សំរាប់សិស្សពីថ្នាក់ទី 1 ដល់ទី 3 មានមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស ដែលយោងទៅតាមកំរិត និងភាសាកូរ៉េ វិទ្យាសាស្ត្រសង្គម ដែលមានកំរិតជ្រៅបន្តិច សំរាប់ជាមុខវិជ្ជាបន្ថែម។
ព័ត៌មានលំអិតទាក់ទងនឹងមុខវិជ្ជានីមួយៗ មានបង្ហាញខាងក្រោមនេះ។

កម្មវិធីសិក្សានៃមុខវិជ្ជានីមួយៗ
មុខវិជ្ជា កម្មវិធីអប់រំ
ពលរដ្ឋល្អ ជីវិតបុគ្គល ជីវិតនៅក្នុងគ្រួសារ សហគមន៍ សាលារៀន ជីវិតក្នុងសង្គម និងជីវិតជាតិ និងពូជសាសន៍
ភាសាកូរ៉េ ការស្តាប់ ការនិយាយ ការអាន ការសរសេរ ចំណេះដឹងផ្នែកភាសាកូរ៉េ អក្សរសាស្ត្រ
គណិតវិទ្យា លេខ និងការគិតលេខ និមិ្មតសញ្ញា និងរូបមន្ត ប៉ារ៉ាបូល និងសមីការ ប្រូបាប និងស្ថិតិ លេខ និងឯកតា
វិទ្យាសាស្ត្រសង្គម ភូមិវិទ្យា (មនុស្ស និងលំហ) វិទ្យាសាស្ត្រសង្គមទូទៅ (មនុស្ស និងសង្គម) ប្រវត្តិសាស្ត្រពិភពលោក និងប្រវត្តិសាស្ត្រកូរ៉េ (មនុស្ស និងសម័យកាល)
វិទ្យាសាស្ត្រ ចំណេះដឹង (ចលនា និងថាមពល វត្ថុ ជីវិត ផែនដី) ការសិក្សាពីវិទ្យាសាស្ត្រ (ការតាមដាន ការចាត់ថ្នាក់ ការវាស់វែង ការពិសោធន៍ ការវិភាគទិន្នន័យ និងការស៊ើបអង្កេត)
កីឡា កីឡាលេងនៅលើផ្លូវសំរាប់កីឡា និងទីលាន កីឡាដ្ឋាន កីឡាលេងតែឯង រឺជាក្រុម រាំ ការហាត់ប្រាណ ទ្រឹស្តី សុខភាព
តន្ត្រី ការស្វែងយល់ (កណ្តង់ភ្លេង បទភ្លេង ទំនុកភ្លេង ទំរង់ ឌីណាមិច ចង្វាក់ និងប្រភេទ) ការអនុវត្ត (ច្រៀង ការប្រើឧបករណ៍ភ្លេង ការនិពន្ធ និងការតែងទំនុកភ្លេង)
សិល្បៈ បទពិសោន៍ខាងសិល្បៈ ការសំដែង និងការយល់អំពីសិល្បៈ
ការធ្វើការងារផ្ទះ បច្ចេកវិជ្ជា ការយល់អំពីគ្រួសារ អាជីព បច្ចេកវិជ្ជាសំរាប់ជីវិត ធនធានជីវិត និងការគ្រប់គ្រងនៃបរិស្ថាន
ភាសាអង់គ្លេស មុខងារសំរាប់ភាសានិយាយ (ការស្តាប់ និងការនិយាយ) ភាសាសរសេរ (ការសរសេរ ការអាន)

* Source : Danuri (The multicultural family support portal site)
QUICK