Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

សេចក្តីណែនាំសំរាប់ការចូលរៀនបឋមសិក្សា

សេចក្តីណែនាំសំរាប់ការចូលរៀនបឋមសិក្សា

កម្មវិធីអប់រំនៅសាលាបឋមសិក្សាមានរយៈពេល 6 ឆ្នាំ សំរាប់កុមារដែលមានអាយុ 6 ឆ្នាំពេញ។ កម្មវិធីសិក្សាមានភាសាកូរ៉េ គណិតវិទ្យា សុជីវធម៌ និងវិទ្យាសាស្ត្រ (សង្គមវិទ្យា វិទ្យាសាស្ត្រធម្មជាតិ) កំសាន្ត (តន្ត្រី សិល្បៈ និងកីឡា)។ ការអប់រំថ្នាក់បឋមសិក្សា គឺតំរូវអោយកុមារត្រូវតែចូលរៀន ដោយមិនចាំបាច់មានការបង់ថ្លៃទេ ដូចនេះ ឳពុកម្តាយណាដែលមិនបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន អាចនឹងប្រឈមមុខនឹងការពិន័យ។

សេចក្តីណែនាំសំរាប់ការចូលរៀនបឋមសិក្សា

  • កុមារដែលត្រូវចូលសាលា
    • កុមារដែលចូលរៀនបឋមសិក្សាត្រូវមានអាយុ 6 ឆ្នាំពេញ ក្នុងចំណោមកុមារដែល កើតចន្លោះពីថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 31 ខែធ្នូ។
    • គិតបញ្ចូលទាំងកុមារដែលមិនទាន់ចូលសាលា រឺពន្យាពេលការចូលសាលា។
    • មិនគិតបញ្ចូលកុមារដែលបានចូលសាលារៀនឆាប់នោះទេ។
  • ការចុះឈ្មោះចូលរៀនបឋមសិក្សា
    នីតិវិធីនៃការចូលរៀនសាលាបឋមសិក្សា អាចចែកចេញជា 5 ប្រភេទផ្សេងៗគ្នា ការចុះឈ្មោះចូលរៀន ការសុំចូលរៀនមុនអាយុ រឺពន្យាពេល ការជ្រើសរើសតំបន់ រឺសាលាដែលចូលរៀន ការចូលរៀនដោយកក់ទុកជាមុន។ នីតិវិធីនៃការចូលរៀនសាលាបឋមសិក្សា អាចចែកចេញជា 5 ប្រភេទផ្សេងៗគ្នា ការចុះឈ្មោះចូលរៀន ការសុំចូលរៀនមុនអាយុ រឺពន្យាពេល ការជ្រើសរើសតំបន់ រឺសាលាដែលចូលរៀន ការចូលរៀនដោយកក់ទុកជាមុន។

សាលាបឋមសិក្សា គឺមានភ្ជាប់ទំនាក់ទំនងជាមួយនឹងសាកលវិទ្យាល័យផ្នែកអប់រំ រឺមហាវិទ្យាល័យផ្នែកអប់រំ។ របៀបនៃការចូលរៀននៅក្នុងសាលាបឋមសិក្សាជាតិ រឺឯកជន គឺខុសគ្នាពីសាលាបឋមសិក្សាសាធារណៈ។ ជាទូទៅ សាលាបឋមសិក្សាជាតិ រឺឯកជន ចាប់ផ្តើមជ្រើសរើសសិស្សអោយចូលរៀន មុនសាលាបឋមសិក្សាសាធារណៈ ហេតុដូចនេះ ប្រសិនបើកុមារមិនចង់ទៅរៀននៅសាលាបឋមសិក្សាជាតិ រឺឯកជនទេ កុមារអាចជ្រើសរើសយកសាលាបឋមសិក្សាសាធារណៈបាន។

កាលបរិច្ឆេទនៃការចូលរៀននៅសាលាបឋមសិក្សាជាតិ រឺឯកជន អាចនឹងផ្លាស់ប្តូរ ទៅតាមស្ថានភាពរបស់សាលា ហេតុដូចនេះ អ្នកអាចសាកសួរព័ត៌មានផ្ទាល់ទៅកាន់សាលា រឺចូលទៅកាន់គេហទំព័ររបស់សាលា។

ការចូលរៀនរបស់កុមារដែលមានចុះបញ្ជីនៅក្នុងបញ្ជីស្នាក់នៅប័ណ្ណគ្រួសារ និងលិខិតបញ្ជាក់ពីការរស់នៅស្របច្បាប់
  • ដើម្បីការពារសិទ្ធិរបស់កុមារក្នុងការទទួលបានការអប់រំមូលដ្ឋាន ប្រធាននៅអាប់ ម្យន និងតុង មានភារកិច្ចក្នុងការជួយអោយកុមារដែលមានចុះបញ្ជីនៅក្នុងបញ្ជីស្នាក់នៅ ប័ណ្ណគ្រួសារ និងលិខិតបញ្ជាក់ពីការរស់នៅស្របច្បាប់អោយចូលសាលារៀន
  • ក្នុងករណីដែលកុមារ ត្រូវបានបញ្ជាក់អំពីអត្តសញ្ញាណតាម រយៈលិខិតសុវត្ថិភាពរស់នៅមូលដ្ឋាន កិច្ចសន្យាជួល លិខិតធានាស្នាក់នៅ លិខិតបញ្ជាក់ពីទំនាក់ទំនងគ្រួសារ លិខិតអន្តោប្រវេសន៍ និងលិខិតចុះបញ្ជីស្នាក់នៅសំរាប់ជនបរទេសជាដើម នោះកុមារនឹងអនុញ្ញាតិអោយចូលសាលារៀន។

* Source : Danuri (The multicultural family support portal site)
QUICK