Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងការរស់នៅក្នុងប្រទេសកូរ៉េ

ចរិតលក្ខណៈនៃជីវិតគ្រួសារនៅក្នុងប្រទេសកូរ៉េ

ជីវិតគ្រួសារនៅក្នុងប្រទេសកូរ៉េ មានលក្ខណៈពិសេស ខុសពីនៅប្រទេសដទៃ។ ការយល់អំពីជីវិតគ្រួសារនៅក្នុងប្រទេសកូរ៉េ អាចនឹងជួយអ្នកអោយយល់អំពីវប្បធម៌កូរ៉េ ហើយជីវិតគ្រួសាររបស់អ្នកកាន់តែប្រសើរ។ ការរស់នៅក្នុងគ្រួសារ មានលក្ខណៈ ផ្សេងៗគ្នា ដោយអាស្រ័យទៅតាមគ្រួសារ និងតំបន់នីមួយៗ។ ប្រទេសកូរ៉េ ទទួលឥទ្ធិពលពីលទ្ធិខុងជឺនិយម ហេតុដូចនេះ ជីវិតរស់នៅបែបគ្រួសារនៅក្នុងប្រទេសកូរ៉េ មានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសផ្សេងៗ ដែលមានវប្បធម៌លទ្ធិខុងជឺដែរ ក៏ប៉ុន្តែ ជីវិតគ្រួសារនេះ បានផ្លាស់ប្តូរយ៉ាងលឿនទៅតាមឧស្សាភាវូបនីយកម្ម។

ទំនាក់ទំនងគ្រួសារ

  • នៅក្នុងប្រទេសកូរ៉េ ការរស់នៅចុះសំរុងគ្នានៅក្នុងគ្រួសារ គឺជាកត្តាចាំបាច់បំផុត
  • សំរាប់សុភមង្គលគ្រួសារ។ ហើយឋានៈនៅក្នុងគ្រួសារក៏មានការបែងចែកច្បាស់លាស់ផងដែរ។ នៅក្នុងជីវិតគ្រួសារ ការគោរពឳពុកម្តាយ ជីដូនជីតា និងចាស់ទុំនៅក្នុងគ្រួសារ គឺជាការចាំបាច់មួយ។
  • ជាពិសេស ទំនាក់ទំនងរវាងឳពុកម្តាយ និងកូនៗមានលក្ខណៈពិសេសមែនទែន។
  • ឳពុកម្តាយជនជាតិកូរ៉េ មានការស្រលាញ់កូនៗរបស់ខ្លួនណាស់ ភាពកត្តញូចំពោះ ឳពុកម្តាយ គឺជាការចាំបាច់បំផុតសំរាប់គាត់។ ភាពកត្តញូ បានន័យថា កូនចៅធ្វើអោយ ឳពុកម្តាយសប្បាយចិត្ត និងថែរក្សាពួកគាត់ នៅពេលដែលពួកគាត់មានវ័យជរា។

ទំនាក់ទំនងជាស្វាមីភរិយា

  • បន្ថែមពីលើជីវិតអាពាហ៍ពិពាហ៍ដ៏ល្អមួយ ការបំពេញតួនាទីជាកូន និងជាឳពុកម្តាយ នៅក្នុងគ្រួសារ ក៏ជាការសំខាន់មួយផងដែរ។
  • កិច្ចការផ្ទះ និងការថែទាំកូន ត្រូវបានចាត់ទុកថាជាកាតព្វកិច្ចរបស់ស្ត្រី ក៏ប៉ុន្តែ សព្វថ្ងៃ ក៏មានបុរសមួយចំនួនចាប់ផ្តើមធ្វើកិច្ចការផ្ទះ និងថែទាំកូនផងដែរ។
  • ជាទូទៅ ស្វាមី ដែលជាជនជាតិកូរ៉េមិនសូវពូកែក្នុងការបង្ហាញអំពីសេចក្តីស្រលាញ់ ចំពោះភរិយារបស់ខ្លួនទេ។ ជាពិសេស គឺពួកគេ មិនបង្ហាញការស្រលាញ់ និងការយក ចិត្តទុកដាក់សំរាប់ភរិយារបស់ខ្លួន នៅចំពោះមុខឳពុកម្តាយ រឺសមាជិកនៅក្នុងគ្រួសារឡើយ ដោយសកម្មភាពទាំងនោះ អាចចាត់ទុកថា ជាសកម្មភាពល្ងង់ខ្លៅ។

ការសំរបទៅនឹងជីវិតក្នុងគ្រួសារ

ចំពោះជនបរទេស ដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិកូរ៉េ ដើម្បីជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយមួយ អាទិភាពចំបងបំផុត គឺការជំនះនូវឧបសគ្គ ដែលកើតឡើងមកពីភាពខុសគ្នានៃវប្បធម៌ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសំរាប់ជំនះឧបសគ្គទាំងឡាយ។

  • ព្យាយាមស្វែងយល់អំពីវប្បធម៌គ្រួសាររបស់គ្នាទៅវិញទៅមក។
  • សួរស្វាមី រឺភរិយា រឺឳពុកម្តាយ ដែលជាជនជាតិកូរ៉េអំពីប្រពៃណីនៅក្នុងគ្រួសារ។
  • គោរពនូវប្រពៃណីក្នុងគ្រួសារ និងព្យាយាមប្រតិបត្តិ។
  • ដោះស្រាយបញ្ហាទាក់ទងនឹងជីវិតគ្រួសារដោយការពិភាក្សាគ្នា។
  • ស្វែងរកជំនួយពីអ្នកដទៃ ជាជាងព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង។

* Source : Danuri (The multicultural family support portal site)
QUICK