Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងទីក្រុងណុនសាន

ភារកិច្ចរបស់ទីស្តីការក្រុង

ភារកិច្ចរបស់ទីស្តីការក្រុង

តំណាងរាស្ត្រ

សមាជិកនៃក្រុមប្រឹក្សាទីក្រុងណុនសាន រួមមានសមាជិកសភាក្រុង ដែលជាតំណាងជ្រើសតាំងដោយប្រជាជន ដែលពួកគាត់មានមុខងារតំណាងអោយ ស្ថាប័នស៊ីវិល។

ស្ថាប័នប្រតិបត្តិ

ក្រុមប្រឹក្សាទីក្រុងណុនសាន មានតួនាទីជាស្ថាប័នប្រតិបត្តិ ដែលធ្វើការពិភាក្សា និងសំរេចលើកិច្ចការទាំងឡាយ ដែលទាក់ទងផ្នែកហិរញ្ញវត្ថុ គោលការណ៍ផ្សេងៗ កិច្ចព្រមព្រៀង ការរៀបចំ និងដំណើរការរបស់ទីក្រុងណុនសាន។

ស្ថាប័ននីតិបញ្ញតិ្ត

ក្រុមប្រឹក្សាទីក្រុងណុនសានមានសិទ្ធិក្នុងការតាក់តែងច្បាប់មូលដ្ឋាន ដែលជាគ្រឹះ សំរាប់ច្បាប់គ្រប់គ្រង់នៅក្នុងទីក្រុង ហេតុដូចនេះ វាក៏មានតួនាទីជាស្ថាប័ននីតិ បញ្ញតិ្តផងដែរ។

ស្ថាប័នត្រួតពិនិត្យ

ក្រុមប្រឹក្សាទីក្រុងណុនសាន មានសិទិ្ធក្នុងការតាមដាន និងត្រួតពិនិត្យថាតើទីក្រុង មានដំណើរការផ្នែកកិច្ចការរដ្ឋបាលរបស់ខ្លួនបានត្រឹមត្រូវ និងប្រកបដោយភាព ស្មោះត្រង់ ដូចនេះ វាក៏មានតួនាទីជាស្ថាប័នត្រួតពិនិត្យកិច្ចការស្ថាប័នប្រតិបត្តិ ផងដែរ។

QUICK