Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទាក់ទងនឹងទីក្រុងណុនសាន

ជំរាបសួរ

សួសី្ត ប្រិយមិត្ត និងប្រជាជនដែលពោរពេញដោយថាមពលទាំងអស់ តើអ្នកសុខសប្បាយជាទេ?,
ខ្ញុំឈ្មោះ ហ្វាង ម្យងស៊ុន គឺជាអភិបាលនៃសាលាក្រុងណុនសាន។
ខ្ញុំសូមសំដែងការស្វាគមន៍ដោយស្មោះស្ម័គ្រ ដែលលោកអ្នកបានមកកាន់គេហទំព័ររបស់សាលាក្រុងណុនសាន។

ទីក្រុងរបស់យើង មានទីតាំងស្ថិតនៅចន្លោះរវាងបឹងថេជុងដ៏ធំ និងភ្នំដេឌុន ដែលពោរពេញដោយ ទស្សនីយភាពដ៏ស្រស់បំព្រងគ្រប់រដូវកាល។ ទីនេះ ជាកន្លែងដែលសិក្សាអំពីក្បួនខុងជឺ និងជាបដិ សណរដ្ឋានពិសិដ្ឋនៃធម្មជាតិ។ ទីក្រុងណុនសាន បានយកតំលៃមនុស្សជាធំ ដោយតែងតែធ្វើការលើកកំពស់ការអប់រំ និងការរស់នៅ របស់ប្រជាជន។ យើងសង្ឃឹមថា នឹងមានការរីកចំរើនដ៏ធំធេង ក្លាយជាទីក្រុងមួយដែលពោរពេញ ដោយការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចដ៏រស់រវើក និងប្រកដោយកេរតំណែលវប្បធម៌ និងប្រវត្តិសាស្ត្រ។

ប្រជាជនទីក្រុងណុនសានទាំងអស់ជាទីរាប់អាន!
ទីក្រុងណុនសាន តាមរយ:គេហទំព័ររបស់យើង មានគោលបំណងផ្តល់ជូននូវព័ត៌មានអំពីការ អភិវឌ្ឍន៍ក្នុងតំបន់ រដ្ឋបាលក្នុងតំបន់ និងព្រឹត្តការណ៍វប្បធម៌នានាអោយបានឆាប់រហ័ស និងពេញលេញ។ សូមអ្នកទាំងអស់ចាត់ទុកគេហទំព័រនេះ ជាវេទិការមួយសំរាប់ទំនាក់ទំនង និងចូលរួម ក្នុងការអភិវឌ្ឍន៍ទីក្រុងរបស់យើងទាំងអស់គ្នា។ យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងផ្តល់អោយយើងនូវ មតិយោបល់ និងដំបូន្មានដ៏មានតំលៃជាច្រើន។ យើងខ្ញុំសង្ឃឹមថា គេហទំព័រនេះ នឹងជួយអោយអ្នកបានស្គាល់កាន់តែច្បាស់អំពីទីក្រុងណុនសាន និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងណុនសាន។ សូមអ្នកទាំងអស់គ្នាចាត់ទុកថា ទីក្រុងណុនសាន គឺជាជំរកនៃបេះដូងរបស់អ្នករាល់គ្នា។

សូមអរគុណ

nonsan the mayor Hwang Myeong-seon
Hwang Myeong-seon

QUICK