Skip Main Menu Skip leftmenu Skip text

ទីក្រុងណុនសាន ដែលពោរពេញទៅដោយថាមពល! ប្រជាជនដែលមានភាពសប្បាយរីករាយ!

ព័ត៌មានទូទៅ

គោលការណ៍ការពារព័ត៌មានផ្ទាល់ខ្លួន

ព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលប្រមូល រក្សាទុក និងប្រើប្រាស់ដោយទីក្រុង ណុនសាន គឺសុទ្ធតែទទួលបានការយល់ព្រមពីអ្នកផ្តល់ព័ត៌មាន។

គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន

ព័ត៌មានផ្ទាល់ខ្លួនទាំងអស់ដែលប្រមូល រក្សាទុក និងប្រើប្រាស់ដោយទីក្រុង ណុនសាន គឺសុទ្ធតែទទួលបានការយល់ព្រមពីអ្នកផ្តល់ព័ត៌មាន។

បទដ្ឋានទូទៅចំពោះការរក្សាព័ត៌មានផ្ទាល់ខ្លួន មានចែងនៅក្នុងច្បាប់ ̀ការពារព័ត៌មានផ្ទាល់ខ្លួន́ ហើយទីក្រុងណុនសានប្តេជ្ញាថានឹងអនុវត្ត ទៅតាមបទដ្ឋាននៃនីតិវិធីក្នុងការប្រមូល រក្សា និងប្រើប្រាស់ព័ត៌មាន ផ្ទាល់ខ្លួន ដើម្បីធានាអោយបាននូវការផ្តល់សេវាកម្មសាធារណ: ដ៏ត្រឹមត្រូវ និងការពារផលប្រយោជន៍របស់ប្រទេសជាតិ។

មិនតែប៉ុណ្ណោះ ទីក្រុងណុនសានគោរពសិទ្ធិរបស់អ្នកក្នុងការពិនិត្យមើល លុបចោល កែប្រែ និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទៅតាម អត្ថន័យ និងខ្លឹមសារដែលមានចែងនៅក្នុងច្បាប់ និងប្បញ្ញត្តិពាក់ព័ន្ធ។ ប្រសិនបើសិទ្ធិរបស់អ្នកត្រូវបានរំលោភបំពាន អ្នកអាចដាក់ពាក្យបណ្តឹង ដើម្បីទាមទារការដោះស្រាយវិវាទ ការដោះស្រាយវិវាទជាក្រុម រឺការដាក់ពាក្យបណ្តឹងជាក្រុមទៅកាន់គណកម្មាការដោះស្រាយ វិវាទ។

ឥលូវនេះ យើងខ្ញុំនឹងធ្វើការបកស្រាយអំពីគោលការណ៍ព័ត៌មានផ្ទាល់ខ្លួន នៃទីក្រុងណុនសានជូនអ្នកអោយបានដឹង។

គោលការណ៍ព័ត៌មានផ្ទាល់ខ្លួននៃទីក្រុងណុនសាន មានគោលការណ៍ពីរ សំខាន់ៗ ̀គោលការណ៍ព័ត៌មានផ្ទាល់ខ្លួនសំរាប់អ្នកប្រើប្រាស់គេហទំព័រ́ ដែលរៀបចំឡើងដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់អោយ ដោយអ្នកប្រើប្រាស់គេហទំព័ររបស់ទីក្រុងណុនសាន ហើយក្នុងការ ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននៅក្នុងការងារ រដ្ឋបាល គេត្រូវអនុវត្តទៅតាម ̀គោលការណ៍ព័ត៌មានផ្ទាល់ខ្លួនទីក្រុងណុនសាន́ ។

គោលការណ៍ព័ត៌មានផ្ទាល់ខ្លួនសំរាប់អ្នកប្រើប្រាស់គេហទំព័រ

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់ ដែលបានប្រើប្រាស់ គេហទំព័ររបស់ទីក្រុងណុនសាន ហើយគោលការណ៍ព័ត៌មានផ្ទាល់ខ្លួន សំរាប់អ្នកប្រើប្រាស់គេហទំព័រ គឺយោងទៅតាម ̀ច្បាប់ការពារព័ត៌មាន ផ្ទាល់ខ្លួន́។
*គេហទំព័ររបស់ទីក្រុងណុនសាន : http://www.nonsan.go.kr

ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានប្រមូល និងរក្សាទុកដោយស្វ័យប្រវត្តិ

នៅពេលដែលអ្នកប្រើប្រាស់គេហទំព័ររបស់ទីក្រុងណុនសាន ព័ត៌មានខាង ក្រោមនេះ នឹងត្រូវបានប្រមូល និងរក្សាទុកដោយស្វ័យប្រវត្តិ តាមរយ: កំណត់ត្រានៃការចូលទៅកាន់គេហទំព័រ។

  • សឺវើអ៊ីនធើណែត និង URL នៃគេហទំព័រដែលអ្នកចូលទៅកាន់ ដើម្បីចូលទៅដល់គេហទំព័ររបស់យើង
  • ប្រភេទប្រៅសឺ និង OS និងលេខ IP
  • កាលបរិច្ឆេទ និងពេលវេលាដែលអ្នកចូលទៅកាន់គេហទំព័រ

ព័ត៌មានខាងលើ ដែលត្រូវបានប្រមូល និងរក្សាទុកដោយស្វ័យប្រវត្តិ នឹងត្រូវបានប្រើប្រាស់ដើម្បីវិភាគស្ថិតិ ក្នុងការលើកកំពស់ និងធានាអោយ បាននូវសុវត្ថិភាពក្នុងការប្រើប្រាស់គេហទំព័ររបស់យើង និងសំរួលក្នុងការ ទំនាក់ទំនងរវាងអ្នកប្រើប្រាស់គេហទំព័រ និងផ្នែករដ្ឋបាលនៃគេហទំព័រ ដើម្បីផ្តល់អោយអ្នកនូវសេវាកម្មកាន់តែប្រសើរ។ ក៏ប៉ុន្តែ សូមចងចាំថា ក្នុងករណីមួយចំនួន ព័ត៌មាននេះ អាចនឹងត្រូវផ្តល់ទៅអោយភាគីដទៃ ដោយយោងទៅតាមច្បាប់ និងប្បញ្ញត្តិផ្សេងៗ។

ការប្រមូលព័ត៌មានផ្ទាល់ខ្លួន

ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានប្រមូលដោយគេហទំព័ររបស់ទីក្រុងណុនសាន ត្រូវបានគ្រប់គ្រងប្រកបដោយសុវត្ថិភាព ដោយផ្នែកនីមួយៗ ដូចខាង ក្រោម

개인정보 수집안내
ឯកសារព័ត៌មាន ផ្ទាល់ខ្លួនឈ្មោះ ព័ត៌មានដែលប្រមូលបាន គោលបំណង ក្នុងការប្រមូល ព័ត៌មាន ស្ថាប័នប្រមូលព័ត៌មាន(ផ្នែក) Contact
“សមាហរណកម្ម គេហទំព័រ” សមាជិក ID, ឈ្មោះ, ថ្ងៃខែឆ្នាំ កំណើត, អ៊ីមែល, លេខទូរស័ព្ទ, អាសយដ្ឋាន ការគ្រប់គ្រង និង រៀបចំគេហទំព័រ ផ្នែកទំនាក់ទំនង សាធារណ 041-730-3799

ប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក អ្នកត្រូវធ្វើការកែប្រែ ជាបន្ទាន់ ដើម្បីធានាអោយបាននូវភាពត្រឹមត្រូវនៃព័ត៌មានដែលប្រមូលបាន រួមទាំងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

អ្នកប្រើប្រាស់ជាអ្នកទទួលខុសត្រូវក្នុងការពង្រឹងសុវត្ថិភាពនៃ ID និងលេខ សំងាត់របស់ខ្លួន។ ទីក្រុងណុនសាន នឹងមិនសួរអ្នកប្រើប្រាស់ដោយផ្ទាល់ អំពីលេខសំងាត់របស់អ្នកប្រើប្រាស់ឡើយ ហេតុដូចនេះ អ្នកត្រូវរក្សាលេខ សំងាត់អោយបានខ្ជាប់ខ្ជួន ដោយមិនអោយអ្នកដទៃដឹងឡើយ។

ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលតាមរយ:អ៊ីមែល និងទំរង់ពាក្យនៅក្នុងអ៊ីនធើ ណែត

ទីក្រុងណុនសានផ្តល់ (ផ្ញើ) ព័ត៌មានផ្សេងៗ ទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន តាមរយ:អ៊ីមែល។ អ៊ីមែលនឹងផ្ញើទៅអ្នកដែលចុះឈ្មោះដើម្បីទទួលអ៊ីមែល ក្នុងពេលចុះឈ្មោះជាសមាជិក ហើយអ្នកដែលចង់បញ្ឈប់ការទទួលអ៊ីមែល អាចធ្វើការបញ្ឈប់បានតាមរយ:គេហទំព័រ។ អ្នកប្រើប្រាស់អាចជូនដំណឹងអំពីបំណងរបស់ខ្លួន តាមរយ:អ៊ីមែល រឺទូរស័ព្ទ រឺ e-forms នៅក្នុងអ៊ីធើណែត។ ខាងក្រោមនេះ គឺជាព័ត៌មានលំអិតបន្ថែម ដែលអ្នកត្រូវដឹង។

  • ព័ត៌មានដែលអ្នកដាក់នៅលើគេហទំព័រ ត្រូវបានមើល រឺអានដោយបុគ្គល ផ្សេងទៀត។
  • ព័ត៌មានដែលអ្នកដាក់នៅលើគេហទំព័រ អាចនឹងត្រូវបានចែករំលែកជាមួយនឹងបុគ្គលដទៃ ដោយយោងទៅតាមច្បាប់ដែលពាក់ព័ន្ធ ហើយអាចត្រូវបាន ប្រើប្រាស់ក្នុងគោលបំណងអនុវត្តច្បាប់ពាក់ព័ន្ធ រឺតាក់តែងគោលការណ៍។
  • មិនតែប៉ុណ្ណោះ ព័ត៌មាននេះ អាចនឹងចែករំលែកជាមួយនឹងផ្នែកផ្សេងទៀត ក្នុងករណីដែលចាំបាច់។
  • ទីក្រុងណុនសានបានចាត់វិធានការផ្នែករដ្ឋបាល បច្ចេកទេស និងទូទៅ ដើម្បីធានាអោយបាននូវសុវត្ថិភាពសំរាប់គេហទំព័រ។ ក៏ប៉ុន្តែ បញ្ហាអាចនឹង កើតមានឡើងដោយសារការបំពានលើសុវត្ថិភាព ហេតុដូចនេះ សូមមេត្តា កុំដាក់ព័ត៌មានដែលសំខាន់នៅលើគេហទំព័រ។
ការកំណត់ក្នុងការប្រើប្រាស់ និងបើកចំហព័ត៌មានផ្ទាល់ខ្លួន

ទីក្រុងណុនសាន ត្រូវបានអនុញ្ញាតអោយប្រើប្រាស់ព័ត៌មានដែលប្រមូល និងទទួលបាន ក្នុងករណីដែលទទួលបានការយល់ព្រមពីអ្នកផ្តល់ព័ត៌មាន ដោយយោងទៅតាមមាត្រាទី 15 នៃ ច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន។ ទីក្រុងណុនសាននឹងមិនធ្វើអោយលេចចេញ រឺចែកចាយព័ត៌មានទៅអោយ ភាគីទីបី រឺប្រើប្រាស់ព័ត៌មានដើម្បីប្រយោជន៍ពាណិជ្ជកម្ម ដោយមិនមាន ការយល់ព្រមពីអ្នកផ្តល់ព័ត៌មានឡើយ។ ក៏ប៉ុន្តែ មានករណីលើកលែងមួយចំនួនដូចមានបញ្ជាក់ខាងក្រោម

  • ទទួលបានការយល់ព្រមពីអ្នកផ្តល់ព័ត៌មាន
  • ព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់អោយ ក្នុងគោលបំណងដូចមានចែងនៅក្នុង អនុកថាខណ្ឌលេខ 2, 3 និង 5 នៃកថាខណ្ឌទី 1 មាត្រាទី 15 នៃច្បាប់ ការពារព័ត៌មានផ្ទាល់ខ្លួន
គោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបាន

ទីក្រុងណុនសានបានបញ្ជាក់យ៉ាងច្បាស់អំពីរបៀប (គោលបំណង) ក្នុងការ ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន នៅពេលដែលធ្វើការប្រមូលព័ត៌មានផ្ទាល់ខ្លួន។ ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបាន ត្រូវបានប្រើប្រាស់ក្នុងគោលបំណងដូច ខាងក្រោម :

  • ឈ្មោះ ID និងលេខសំងាត់ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជាសេវាកម្មបញ្ជាក់ អំពីព័ត៌មានអត្តសញ្ញាណសំរាប់អ្នកប្រើប្រាស់គេហទំព័រ
  • អាសយដ្ឋានអ៊ីមែល ស្នាក់នៅ និងលេខទូរស័ព្ទ ត្រូវបានប្រើប្រាស់ក្នុងការ ទំនាក់ទំនង ដូចជាការចេញសេចក្តីប្រកាស ការផ្តល់ព័ត៌មាន ការពិនិត្យលើ គោលបំណងរបស់អ្នកប្រើប្រាស់ និងការទទួលបានមតិសំរាប់កែលំអ។
ការចូលកាន់ទំព័រកំណត់របស់គេហទំព័រ

អ្នកអាចចូលទៅស្វែងរកព័ត៌មានដែលត្រូវបានផ្តល់អោយនៅលើគេហទំព័រ ដោយមិនចាំបាច់មានសមាជិកភាព (ការឡុកអ៊ីន)។ ក៏ប៉ុន្តែ អ្នកប្រើប្រាស់ អាចប្រើប្រាស់សេវាកម្មផ្សេងៗដែលមានបង្ហាញខាងក្រោម លើកលែងតែ បានឡុកអ៊ីន រឺទទួលបានការអនុញ្ញាតអោយចូល (បញ្ជាក់ពីឈ្មោះពិត)។

  • សេវាកម្មដែលទាមទារអោយមានសមាជិកភាព និងការអនុញ្ញាត គឺរួមមាន ទំព័រសារ និងមជ្ឈមណ្ឌលរបាយការណ៍ជាដើម។
វិធានការសុវត្ថិភាពនៃគេហទំព័រ

ដើម្បីធានាសុវត្ថិភាព និងសេវាកម្មពេញលេញ ទីក្រុងណុនសាននឹងធ្វើការ ពិនិត្យមើលលើចំនួននៃអ្នកប្រើប្រាស់ដែលចូលទៅកាន់គេហទំព័រ និងមាន ដំណើរការកម្មវិធីមួយចំនួន ដែលអាចចាប់យកសកម្មភាពល្មើសច្បាប់មួយ ចំនួន ដូចជា ព្យាយាមផ្លាស់ប្តូរព័ត៌មានដោយខុសច្បាប់។

  • ដើម្បីធានានូវសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូល បានត្រូវបានរក្សាទុកនៅក្នុងសឺវើមួយដែលមានសុវត្ថិភាពត្រឹមត្រូវ។
  • មិនតែប៉ុណ្ណោះ ប្រព័ន្ធការពារការលេចចេញនូវ ព័ត៌មានផ្ទាល់ខ្លួន ត្រូវបាន ប្រើប្រាស់ដើម្បីធានាថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងមិនលេចចេញទៅ ក្រៅតាមរយ:គេហទំព័រទេ។
ភ្ជាប់ (URL) គេហទំព័រ

នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រដទៃទៀត ដោយចុចលើកន្លែង ភ្ជាប់នៅលើគេហទំព័ររបស់ទីក្រុងណុនសាន អ្នកត្រូវអានគោលការណ៍ ព័ត៌មានផ្ទាល់ខ្លួននៃគេហទំព័រដែលអ្នកចង់ចូលទៅកាន់ ដោយសារតែ គោលការណ៍ព័ត៌មានផ្ទាល់ខ្លួនមានលក្ខណ:ខុសគ្នាពីគេហទំព័រមួយទៅ គេហទំព័រមួយទៀត។

홈ចាប់យកព័ត៌មានពីអ្នកដទៃនៅពេលដែលកំពុងប្រើគេហទំព័ររបស់យើងខ្ញុំ

អ្នកមិនត្រូវចាប់យកព័ត៌មានផ្ទាល់ខ្លួន ដូចជាអាសយដ្ឋានអ៊ីមែលពី គេហទំព័ររបស់ទីក្រុងណុនសានឡើយ។ អ្នកដែលមើល រឺផ្តល់ព័ត៌មានបែប នេះតាមវិធីល្មើសច្បាប់ អាចនឹងត្រូវផ្តន្ទាទោស ទៅតាមច្បាប់ការពារ ព័ត៌មានផ្ទាល់ខ្លួន។

ការរាយការណ៍អំពីការរំលោភបំពានលើព័ត៌មានផ្ទាល់ខ្លួន

ក្នុងករណីដែលមានការសង្ស័យអំពីការលេចចេញនូវព័ត៌មានផ្ទាល់ខ្លួន រឺ ការរំលោភបំពានលើសិទ្ធិរបស់អ្នកផ្តល់ព័ត៌មាន សូមទំនាក់ទំនងមកយើងខ្ញុំ

  • ភាគីទទួលបន្ទុកផ្នែកការពារព័ត៌មានផ្ទាល់ខ្លួន (ទីក្រុងណុនសាន) : អភិបាលរងទីក្រុងណុនសាន장
  • អ្នកតំណាងទទួលបន្ទុកផ្នែកការពារព័ត៌មានផ្ទាល់ខ្លួន សំរាប់គេហទំព័រ ទីក្រុងណុនសាន : ផាក ហូ-យុន
    • លេខទូរស័ព្ទ: 041)730-3799 លេខហ្វាក់: 041)730-3239
    • អ៊ីមែល : tguy7@korea.kr
    • អាសយដ្ឋាន: មជ្ឈមណ្ឌលទំនាក់ទំនងសាធារណ:នៃសាលាក្រុង ណុនសាន #9-210 បុន-គីល, ស៊ីមីន-រ៉ូ (ណេ-តុង), ណុនសាន-ស៊ី (320-701)

គោលការណ៍ព័ត៌មានផ្ទាល់ខ្លួននៃទីក្រុងណុនសាន

ការប្រមូល និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួន

ទីក្រុងណុនសានប្រមូល និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួន ដោយមានការយល់ ព្រមពីអ្នកផ្តល់ព័ត៌មាន

ហើយគោរពទៅតាមច្បាប់ និងប្បញ្ញត្តិពាក់ព័ន្ធផ្សេង ៗ។

សូមចូលទៅកាន់តារាងឯកសារ ព័ត៌មានផ្ទាល់ខ្លួននៃទីក្រុងណុនសាន

ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូល និងរក្សាទុកដោយទីក្រុងណុនសាន គឺធ្វើ ឡើងដោយគោរពទៅតាមច្បាប់ និងប្បញ្ញតិ្តពាក់ព័ន្ធដូចខាងក្រោម:

ការប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួន និងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅអោយ ភាគីដទៃដោយកំណត់

ការប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួន និងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅអោយ ភាគីដទៃដោយកំណត់

  • ក្នុងករណីដែលទទួលបានការយល់ព្រមពីអ្នកផ្តល់ព័ត៌មាន
  • ក្នុងករណីដែលមានការទាមទារពិសេសនៅក្នុងច្បាប់ និងប្បញ្ញត្តិពាក់ព័ន្ធ
  • ក្នុងករណីដែលមិនអាចទទួលបានការយល់ព្រមពីអ្នកផ្តល់ព័ត៌មាន ដោយសារតែអាសយដ្ឋានមិនច្បាស់លាស់ រឺអ្នកផ្តល់ព័ត៌មាន រឺអ្នកតំណាង ស្របច្បាប់របស់គេ មិនអាចធ្វើការសំរេចចិត្តបាន ហើយត្រូវតំរូវអោយផ្តល់ ព័ត៌មានផ្ទាល់ខ្លួននោះ ដើម្បីជួយជីវិត រឺដោះស្រាយបញ្ហាសុវត្ថិភាព រឺ ហានិភ័យហិរញ្ញវត្ថុ ដល់អ្នកផ្តល់ព័ត៌មាន រឺភាគីទីបី។
  • ក្នុងករណីដែលព័ត៌មានផ្ទាល់ខ្លួនត្រូវបានផ្តល់អោយក្នុងគោលបំណង សំរាប់ស្ថិតិ រឺការស្រាវជ្រាវ ដោយតាមរយ:ព័ត៌មានដែលផ្តល់អោយ គេមិនអាចដឹងថាបុគ្គលនោះជានរណា។
  • ក្នុងករណីដែលកិច្ចការ រឺសេវាកម្មមិនអាចធ្វើទៅបាន ប្រសិនបើព័ត៌មាន ផ្ទាល់ខ្លួនមិនបានប្រើប្រាស់ក្នុងគោលបំណងផ្សេងពីគោលបំណងដំបូង រឺមិនមែនផ្តល់ទៅអោយភាគីទីបីទេនោះ ករណីនេះ នឹងត្រូវត្រួតពិនិត្យ និង អនុញ្ញាតដោយគណកម្មាការការពារព័ត៌មានផ្ទាល់ខ្លួន។
  • ក្នុងករណីដែលត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅអោយរដ្ឋាភិបាលបរទេស រឺស្ថាប័នអន្តរជាតិ ក្នុងគោលបំណងអនុវត្តកិច្ចព្រមព្រៀង រឺអនុសញ្ញា អន្តរជាតិ។
  • ក្នុងករណីដែលត្រូវការព័ត៌មានផ្ទាល់ខ្លួនដើម្បីចាប់ផ្តើម រឺដំណើរការ ការស៊ើបអង្កេតបទឧក្រិដ្ឋ រឺការកាត់ក្តីសាធារណ:។
  • ក្នុងករណីដែលត្រូវការព័ត៌មានផ្ទាល់ខ្លួនក្នុងការកាត់ក្តីនៅតុលាការ។
  • ក្នុងករណីដែលត្រូវការព័ត៌មានផ្ទាល់ខ្លួនដើម្បីធ្វើការកាត់ទោស ឃុំខ្លួន បណ្តោះអាសន្ន រឺឃុំខ្លួន។

ទីក្រុងណុនសានប្តេជ្ញាថា ព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់អោយដោយអ្នក ប្រើប្រាស់ នឹងមិនត្រូវបានប្រើប្រាស់ រឺផ្តល់ទៅអោយភាគីដទៃ ដោយល្មើស ទៅនឹងច្បាប់ និងបញ្ញត្តិដែលពាក់ព័ន្ធឡើយ។

ការផ្ទេរការងារក្នុងការត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួន

ក្នុងករណីដែលទីក្រុងណុនសាន បានផ្ទេរការងារប្រើប្រាស់ព័ត៌មាន ផ្ទាល់ខ្លួនទៅអោយស្ថាប័នសាធារណ: រឺស្ថាប័នជំនាញផ្សេងទៀត យើងខ្ញុំ នឹងជូនដំណឹងដល់អ្នកផ្តល់ព័ត៌មានជាមុន។ ព័ត៌មានលំអិតនៃការជូនដំណឹងរួមមាន ខ្លឹមសារអំពីការផ្ទេរការងារទៅ អោយភាគីដទៃ រយ:ពេល ឈ្មោះនៃស្ថាប័នដែលទទួលការងារ ទំហំនៃ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវផ្ទេរ និងគោលបំណងនៃការផ្ទេរជាដើម។

ការមើល ការកែប្រែ/លុបចោល និងបញ្ឈប់ការប្រើប្រាស់ព័ត៌មាន ផ្ទាល់ខ្លួន

អ្នកផ្តល់ព័ត៌មានអាចស្នើដើម្បីមើល ការកែប្រែ/លុបចោល និងបញ្ឈប់ការ ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួន ដោយយោងទៅតាមច្បាប់ការពារ ព័ត៌មានផ្ទាល់ខ្លួន។

  • ការមើលព័ត៌មានផ្ទាល់ខ្លួន : ព័ត៌មានផ្ទាល់ខ្លួននឹងត្រូវបានផ្តល់អោយអ្នក ដើម្បីមើល ក្នុងរយ:ពេល 10 ថ្ងៃបន្ទាប់ពីការស្នើសុំ។
  • ការកំណត់លើការមើលព័ត៌មានផ្ទាល់ខ្លួន : ក្នុងករណីខាងក្រោម អ្នកផ្តល់ ព័ត៌មាននឹងមិនត្រូវបានអនុញ្ញាតអោយមើលព័ត៌មានរបស់ខ្លួន ហើយត្រូវ បានជូនដំណឹងពីការបដិសេធ ដោយយោងទៅតាមមាត្រាទី 35 នៃ ច្បាប់ ការពារព័ត៌មានផ្ទាល់ខ្លួន។
    • ការមើលព័ត៌មានត្រូវបានហាមឃាត់ រឺកំណត់ដោយច្បាប់
    • មានការសង្ស័យថា បុគ្គលពាក់ព័ន្ធអាចនឹងបង្កអោយអ្នកដទៃមានរបួស រឺ ឈានទៅដល់លទ្ធផលអាក្រក់ផ្សេងទៀត (រួមមានផ្នែកហិរញ្ញវត្ថុ) ដល់ បុគ្គលដទៃទៀត។
    • អាចនឹងផ្តល់ផលអវិជ្ជមានដល់ស្ថាប័នសាធារណ:ណាមួយក្នុងការ អនុវត្តកិច្ចការខាងក្រោម
      • ការបង់ពន្ធ និងការប្រមូលពន្ធ រឺការដកពន្ធ
      • ការធ្វើការវាយតំលៃ រឺការជ្រើសរើសសិស្សថ្មីដោយសាលាដោយយោង ទៅតាម ̀ច្បាប់ការអប់រំកំរិតបឋម និងវិទ្យាល័យ́ និង ̀ច្បាប់ការអប់រំកំរិត ឧត្តម ́ ស្ថាប័នអប់រំពេញមួយជីវិត ដែលបង្កើតឡើងដោយ ̀ច្បាប់ការអប់រំ ពេញមួយជីវិត́ និងស្ថាប័នអប់រំកំរិតឧត្តម ដែលបង្កើតឡើងដោយយោង ទៅតាមច្បាប់ និងប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ។
      • ការប្រលងទាក់ទងនឹងការអប់រំ ការបញ្ជាក់សមត្ថភាព និងការងារ ព្រមទាំង កិច្ចការដែលទាក់ទងនឹងការវាយតំលៃសមត្ថភាព
      • កិច្ចការទាក់ទងនឹងការយល់ឃើញ រឺការវាយតំលៃនៃការគណនាការសង ការខូចខាត និងផលប្រយោជន៍ជាដើម។
      • កិច្ចការទាក់ទងនឹងការស៊ើបអង្កេត រឺការធ្វើសវនកម្ម ដោយយោងទៅតាម ច្បាប់ និងបញ្ញត្តិពាក់ព័ន្ធ។
  • ការកែប្រែ/លុបចោលព័ត៌មានផ្ទាល់ខ្លួន : អ្នកផ្តល់ព័ត៌មានអាចស្នើសុំការ កែប្រែ រឺលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់ខ្លួន បន្ទាប់ពីបានមើលព័ត៌មាន ផ្ទាល់ខ្លួនរបស់ខ្លួន ដោយយោងទៅតាមមាត្រាទី 35 ច្បាប់ការពារព័ត៌មាន ផ្ទាល់ខ្លួន។
    ក៏ប៉ុន្តែ ប្រសិនបើច្បាប់ទាមទារអោយមានការប្រមូលព័ត៌មានផ្ទាល់ខ្លួន ដែលត្រូវបានស្នើនោះ សំណើនឹងត្រូវបានបដិសេធ។
  • ការបញ្ឈប់ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន : អ្នកផ្តល់ព័ត៌មានអាច ស្នើស្ថាប័នដែលប្រើប្រាស់ព័ត៌មានរបស់ខ្លួនអោយបញ្ឈប់ការប្រើប្រាស់។
  • សំណើបញ្ឈប់ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ត្រូវនឹងត្រូវបដិសេធ ក្នុង ករណីដូចខាងក្រោម ដោយយោងទៅតាមមាត្រាទី 37 នៃច្បាប់ការពារ ព័ត៌មានផ្ទាល់ខ្លួន។
    • ក្នុងករណីមានការបញ្ជាក់ពិសេសនៅក្នុងច្បាប់ រឺការប្រើប្រាស់នោះ មិនអាចជៀសបានដើម្បីអនុវត្តកិច្ចការដែលទាមទារដោយច្បាប់
    • មានការសង្ស័យថា អាចនឹងបង្កអោយអ្នកដទៃមានរបួស រឺឈានទៅដល់ លទ្ធផលអាក្រក់ផ្សេងទៀត (រួមមានផ្នែកហិរញ្ញវត្ថុ) ដល់បុគ្គលដទៃទៀត។
    • ប្រសិនបើការឈប់ប្រើព័ត៌មានផ្ទាល់ខ្លួន អាចមានផលអវិជ្ជមានដល់ការ អនុវត្តការងាររបស់ស្ថាប័នសាធារណ:
    • ប្រសិនបើមិនអាចផ្តល់សេវាកម្មចំបងទៅអោយអ្នកផ្តល់ព័ត៌មាន រឺមិនអាច អនុវត្តតាមកិច្ចព្រមព្រៀង ប្រសិនបើមិនប្រើព័ត៌មានផ្ទាល់ខ្លួន ហើយ អ្នកផ្តល់ព័ត៌មានមិនបានបញ្ជាក់ច្បាស់អំពីគោលបំណងរបស់ខ្លួនក្នុងការ បញ្ចប់កិច្ចព្រមព្រៀងជាមួយទីក្រុងណុនសាន។
개인정보 열람 청구 서식에 대한 절차안내도입니다.

개인정보 열람 청구 서식에 대한 절차안내도입니다.

※បែបបទ : ស្នើមើល កែប្រែ/លុបចោល រឺបញ្ឈប់ការប្រើប្រាស់ព័ត៌មាន ផ្ទាល់ខ្លួន (សូមមើលឯកសារភ្ជាប់)

ការកំទេចចោលនូវព័ត៌មានផ្ទាល់ខ្លួន

ប្រសិនបើគោលបំណងនៃការប្រមូលព័ត៌មានផ្ទាល់ខ្លួនត្រូវបានសំរេច រឺ គេលែងត្រូវការព័ត៌មានផ្ទាល់ខ្លួនទាំងនោះ គេនឹងត្រូវធ្វើការការកំទេច ព័ត៌មានផ្ទាល់ខ្លួនទាំងនោះចោលជាបន្ទាន់។ ព័ត៌មានទាក់ទងនឹងការកំទេចព័ត៌មានផ្ទាល់ខ្លួន នឹងត្រូវបានជូនដំណឹង នៅលើគេហទំព័រ រឺព្រឹត្តិប័ត្រព័ត៌មាននៃទីក្រុងណុនសាន ក្នុងរយ:ពេល 1 ខែ មុននឹងកំទេច។

ធានាសុវត្ថិភាពសំរាប់ព័ត៌មានផ្ទាល់ខ្លួន

ដើម្បីធានាសុវត្ថិភាពសំរាប់ព័ត៌មានផ្ទាល់ខ្លួន ទីក្រុងណុនសានបានចាត់ វិធានការដូចខាងក្រោម :

  • វិធានការផ្នែករដ្ឋបាល : បង្កើត និងអនុវត្តគំរោងគ្រប់គ្រងផ្ទៃក្នុង ផ្តល់ការអប់រំ និងបណ្តុះបណ្តាលទៀងទាត់ដល់បុគ្គលិកជាដើម។
  • វិធានការផ្នែកបច្ចេកទេស : គ្រប់គ្រងសិទ្ធិប្រើប្រាស់ និងដាក់ កំណត់សំរាប់ប្រព័ន្ធប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន តំឡើងប្រព័ន្ធ គ្រប់គ្រងសិទ្ធិប្រើប្រាស់ ការបំលែងព័ត៌មាន (ព័ត៌មានទាក់ទងនឹង អត្តសញ្ញាណ) តំឡើងកម្មវិធីសុវត្ថិភាព។
  • វិធានការទូទៅ : កំណត់សិទ្ធិក្នុងការចូលទៅកាន់បន្ទប់កុំព្យូទ័រ បន្ទប់រក្សាទិន្នន័យ និងបន្ទប់រក្សាព័ត៌មានវីដែអូជាដើម។ មានបុគ្គលិកតិចតួចបំផុត ដែលកាន់ម៉ាស៊ីនព័ត៌មានវីដេអូ និងត្រួតពិនិត្យ ព័ត៌មានវីដេអូ ដោយមានការកំណត់សិទ្ធិក្នុងការចូលទៅកាន់តំបន់កំណត់ មួយ ដែលតំឡើងក្នុងគោលបំណងកំណត់សិទ្ធិរបស់អ្នកដែលចូលទៅ។
ការសំរបសំរួលអំពីការរំលោភបំពានសិទ្ធិ

ក្នុងករណីដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានរំលោភលើ តាមរយ: គេហទំព័រទីក្រុងណុនសាន អ្នកអាចរាយការណ៍ រឺស្នើសុំការដោះស្រាយ រឺប្រឹក្សាទៅកាន់មន្ត្រីទទួលបន្ទុកផ្នែកការពារព័ត៌មានផ្ទាល់ខ្លួននៃសាលា ក្រុងណុនសាន។ សំរាប់បុគ្គលដែលសិទ្ធិរបស់ខ្លួនត្រូវបានរំលោភបំពាន រឺទទួលរងការ ខូចខាត ដោយសារតែសកម្មភាព រឺប្រឈមនឹងការអត់ទ្រាំផ្សេងៗ អាច ដាក់ពាក្យបណ្តឹងទៅកាន់គណកម្មាការសំរបសំរួលវិវាទ ដោយយោងទៅ តាមមាត្រាទី 40 នៃច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន។

  • មជ្ឈមណ្ឌលរាយការណ៍ការរំលោភបំពានលើព័ត៌មានផ្ទាល់ខ្លួន: 118 ដោយ មិនមានលេខកូដតំបន់ (ARS ext. 2)
មន្ត្រីទទួលបន្ទុកការពារព័ត៌មានផ្ទាល់ខ្លួន

ដើម្បីធានាអោយបាននូវភាពស្របច្បាប់ និងភាពត្រឹមត្រូវនៃនីតិវិធីការពារ ព័ត៌មានផ្ទាល់ខ្លួន លើកកំពស់ការការពារសិទ្ធិ និងការអនុវត្តសេវាកម្ម សាធារណ:ប្រកបដោយភាពត្រឹមត្រូវ ទីក្រុងណុនសានបានចាត់តាំងមន្ត្រី ទទួលបន្ទុកផ្នែកការពារព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោម។ សូមធ្វើការទំនាក់ទំនងមន្ត្រីទទួលបន្ទុកខាងក្រោម ទាក់ទងនឹងគោលការណ៍ព័ត៌មានផ្ទាល់ខ្លួន និងឯកសារព័ត៌មានផ្ទាល់ខ្លួន ដែលជារបស់ ទីក្រុងណុនសាន :

  • អ្នកតំណាងទទួលបន្ទុកផ្នែកការពារព័ត៌មានផ្ទាល់ខ្លួន សំរាប់គេហទំព័រ
  • ទីក្រុងណុនសាន : ផាក ជី-វ៉ុន
    • លេខទូរស័ព្ទ: 041)730-3463 លេខហ្វាក់: 041)730-3401
    • អ៊ីមែល : wayou@korea.kr
    • អាសយដ្ឋាន: ផ្នែករដ្ឋបាលនៃសាលាក្រុងណុនសាន #9-2 បុន-គីល, ស៊ីមីន-រ៉ូ (ណេ-តុង), ណុនសាន-ស៊ី (320-701)
គោលការណ៍ផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួន

គោលការណ៍ព័ត៌មានផ្ទាល់ខ្លួន នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2011 តទៅ។ យើងខ្ញុំនឹងធ្វើការជូនដំណឹង ប្រសិនបើមានការផ្លាស់ប្តូរ ខ្លឹមសារនៃគោលការណ៍ ដោយយោងទៅតាមច្បាប់ ប្បញ្ញត្តិ និង គោលការណ៍របស់រដ្ឋាភិបាល ។

គោលការណ៍កម្មសិទ្ធិបញ្ញា

ទីក្រុងណុនសានរក្សាសិទ្ធិគ្រប់យ៉ាងចំពោះខ្លឹមសារនៅក្នុងគេហទំព័រ។
សារទាំងអស់នៅក្នុងគេហទំព័រ មិនអនុញ្ញាតអោយថតចំលង ដោយមិន មានការអនុញ្ញាតពីទីក្រុងណុនសានឡើយ។

QUICK